Breaking News

កូនឈឺ ក៏នាំទៅពេទ្យលំដាប់ នៅតែមិនជា ចុងក្រោយក៏សម្រេចចិត្តទៅ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ទាំងយប់ ពេលទៅដល់ភ្លាម ភ្លឺភែ្នកច្បាស់ម៉ង ព្រោះ ពេទ្យមានអនាម័យខ្ពស់ សេវាក៏ល្អ គ្រូពេទ្យក៏រួសរាយ ហើយគ្មានអស់លុយ១រយទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩​​ ខែតុលា ឆ្នាំ ២០១៩ មានស្ត្រីម្នាក់បានរៀបរាប់ រឿងកូនឈឺ ក៏នាំទៅពេទ្យលំដាប់ នៅតែមិនជា ចុងក្រោយក៏សម្រេចចិត្តទៅ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ទាំងយប់ ពេលទៅដល់ភ្លាម ភ្លឺភែ្នកច្បាស់ម៉ង ព្រោះ ពេទ្យមានអនាម័យខ្ពស់ សេវាក៏ល្អ គ្រូពេទ្យក៏រួសរាយ ហើយគ្មានអស់លុយ១រយទេ។ ស្ត្រីរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតនៅក្នុងហ្វេសប៊ុកឈ្មោះ Be Mima របស់ខ្លួនថា ៖

“អរគុណខ្លាំងណាស់ មន្ទីរពេទ្យគន្ធបុប្ផា ជួយកុមាររាប់មុឺននាក់ ពិតជាពេទ្យទេវតាមែន ដែលបានព្យាបាលកូនខ្ញុំអោយបានធូរស្បេីយ ពេលកូនខ្ញុំឈឺ នាងខ្ញុំបានទៅអស់ហេីយ ទាំងពេទ្យគេល្បី ពេទ្យថ្លៃ ពេទ្យ Brand ក៏ដោយ អស់លុយប៉ុន្មានក៏មិនស្តាយ ខ្ញុំហ្នឹងហេីយដែលចូលចិត្តនាំកូនចូលពេទ្យលំដាប់ តែពេទ្យលំដាប់ហ្នឹងហេីយ ស្ទេីរតែធ្វេីកូនខ្ញុំឈឺកាន់តែធ្ងន់ទៅ ពេទ្យចេះតែថា ឈឺធម្មតាអោយថ្នាំមកផ្ទះ កូនខ្ញុំក៏ក្តៅខ្លួនមួយយប់ទល់ភ្លឺ យំស្ទេីរតែគាំងទៅហេីយ អ្នកផ្ទះភ័យគ្រប់គ្នា ម៉ាក់ខ្ញុំ ប៉ាខ្ញុំ នាំទៅសៀមរាបទាំងយប់ ។

ខ្ញុំ និងប្តីខ្ញុំ មិនសប្បាយចិត្ត ដែលប៉ាខ្ញុំនាំកូនខ្ញុំទៅពេទ្យរដ្ធ ព្រោះខ្លាចមិនមានអនាម័យ និងមេីលមិនបានដិតដល់។ តែអ្វីដែលពួកខ្ញុំគិត គឺខុសទាំងអស់ លេីកទីមួយដែលនាងខ្ញុំ នាំកូនចូល ពេទ្យគុន្ធបុប្ផា ពេលចូលទៅដល់ភ្លឺភែ្នកច្បាស់ ថាពេទ្យអនាម័យខ្ពស់ ជាងពេទ្យផ្សេងទៀត សេវាក៏ល្អ ពេទ្យក៏រួសរាយ ហេីយគ្មានអស់លុយ1រយ ទេ មានពេទ្យនៅចាំមេីលថែគ្រប់ពេល ពិតជាពេទ្យទេវតាមែន អរគុណលោកគ្រូអ្នកគ្រូនៅក្នុងពេទ្យទាំងអស់គ្នា ជាពិសេសអរគុណអ្នកមានគុណលេីកូនប្រុសនាងខ្ញុំមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប”៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *