Breaking News

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក យ៉ាងណាក៏ដោយ ក៏លោក នៅតែខិតខំប្រឹងប្រែង តស៊ូ ធ្វើការ ដើម្បីគ្រួសារផងដែរ ជាពិសេសនោះ គឺដើម្បីកូនសំណព្វចិត្តរបស់លោកតែម្តង។

ចំណែកកាលពីពេលកន្លងទៅ តារាកំប្លែង រូបនេះ តែងតែបង្ហោះរូបភាពស្និតស្នាល ផ្អែមល្ហែម ជាមួយកូនស្រីរបស់ខ្លួន លាយឡំជាមួយស្នាមញញឹមស្រស់ស្រាយ តែគួរឲ្យសោកស្តាយ ព្រោះគ្មានវត្តមានភរិយារបស់លោក។

បើទោះ ភរិយាជាទីស្រឡាញ់ខ្លួន បានស្លាប់ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចភរិយាដ៏ល្អរូបនេះបានឡើយ។ ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ នាយ បានភ្ជាប់សារខ្លី ដ៏មានន័យមួយថា “ស្នាមញញឹមដែលមិនប្រែប្រួល”៕

Check Also

ឱក សុគន្ធកញ្ញា៖ មកមើលមុខកូនប្រុស..! ពេលនេះ​គាត់មានសុខភាពល្អ…

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅ បងប្អូនក្នុងបណ្តាញ សង្គមហ្វេសប៊ុក ពិតជាបានជ្រាបច្បាស់ហើយមើលទៅ នូវពិធីមង្គលការរបស់តារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសគឺ ឱក សុគន្ធកញ្ញា ជាមួយលោក  អុឹង សុខលី។ មង្គលការមួយនេះពិតជាល្បីកក្រើកខ្លាំងណាស់ ស្ទើរតែពេញហ្វេសប៊ុក …

Leave a Reply

Your email address will not be published. Required fields are marked *