Breaking News

សូមប្រុងប្រយ័ត្ន! ម្ចាស់ផ្ទះ អត់នៅផ្ទះ៤ថ្ងៃ ចោរចូលគាស់ទូដែក និងប្រមូលរបស់សំខាន់ យកទៅអស់គ្មានសល់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ យ៉ា ដា លី បានបង្ហោះសារមួយទាក់ទង ចោរបានចូលផ្ទះ របស់គាត់ កាលពីពេលថ្មីៗនេះ ដោយគាស់ទូដែក និងប្រមូលរបស់សំខាន់ យកទៅអស់គ្មានសល់។ ម្ចាស់ផ្ទះរូបនេះ ក៏បានធ្វើការផ្តាំផ្ញើរ ដល់បងប្អូនទាំងឡាយ ផងដែរ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមថា៖

​”ចោរគោស់ផ្ទះខ្ញុំ នៅដល់ក្នុងបុរី វិមានភ្នំពេញហើយ នៅក្នុងបុរី ហើយ នៅ វាចូលបានទៀត ចឹងសូមបងប្អូនទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្ន ទាំងអស់គ្នាណា លុយយើងពិបាករកណាស់ វាមកលួចយើងដោយងាយស្រួលបំផុត”។ គាត់ក៏បានបន្តទៀតថា “នេះហើយស្នាដៃអាចោរអត់កំណើត មានដៃ មានជើងនឹងគេដែលមិនចេះរកស៊ីដើរលួចគេ”។ ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នផង ដើម្បីជៀសវាងជួបរឿងស៊យដូចជារូបគាត់៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *