Breaking News

ដល់ក! ដឹងតំលៃជួសជុលឡាន ចែកាហើយ ធ្វើគ្រឿងស៊ីនទាំងអស់ ប្រហែលជិត…(មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ អ្នកលក់ផលិតផលតាម Online ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Molika បានជួបរឿងស៊យមួយ ដោយសារមានក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ បានបើករឺម៉កម៉ូតូ មកប៉ះរថយន្តរបស់គាត់។

ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យមហាជនមានការកោតសរសើរ និងពេញចិត្តជាខ្លាំងនោះ គឺ នារីរូបស្រស់នេះ មិនទារសំណងអ្វីទាំងអស់ ពីក្មេងប្រុសម្នាក់នេះ នេះក៏ព្រោះតែក្តីអាណិត។ ស្រីស្អាតរូបនេះ ក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“ខ្ញុំមិនយកសំណងដោយសារ ខ្ញុំអាណិតក្មេង Mo Lika សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុ ជិះម៉ូតូវ៉ាស្ដាំអញ្ចឹងអី ព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចៗផង អូនមកវ៉ាស្ដាំអញ្ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងម៉េចទៅ”។

ចំណែកយប់ម្សិលមិញនេះ Mo Lika បានធ្វើការ Live វីដេអូ ព្រមទាំងបានបញ្ជាក់ពីថ្លៃជួសជុលរថយន្តរបស់ខ្លួន គឺត្រូវចំណាយអស់ជិត ៧ពាន់ដុល្លារ ឯណោះ។ អ្នកលក់អនឡាញរូបនេះ ក៏បានភ្ជាប់សារខ្លីមួយថា៖ “ដឹងតំលៃឡានចែកាហើយ ធ្វើគ្រឿងស៊ីនទាំងអស់ ប្រហែលជិត 7k Mo Lika”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *