Breaking News

ទឹកចិត្តឪពុកម្តាយ កុំឲ្យតែឮថា កូនឃ្លានអី ពីរនាក់តាយាយ ធ្វើរួចបែងចែកទុកឲ្យកូនៗ ម្នាក់មួយកញ្ជ្រែង កូនៗពិតជាមានសំណាងណាស់

ប្រិយមិត្តមួយចំនួន ពិតជាស្គាល់ច្បាស់ជាក់ជា មិនខាន ឧកញ៉ា ម៉ុង ឫទ្ធី នោះ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្ម កាលពីពេលថ្មីៗនេះ លោកកំពុងតែចាប់ផ្តេីម​សាង​សង់​ លំនៅដ្ឋាន​ចំនួន១១៦ខ្នង​ សម្រាប់​លក់ក្នុង​តម្លៃ​សមរម្យ​ ជូន​ទៅអោយ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ។

បើងាកទៅមើលជីវិត ផ្ទាល់ខ្លួន របស់លោក និងភរិយា វិញ គឺសាមញ្ញខ្លាំងណាស់។ ជាក់ស្តែងកាលពីម្សិលមិញនេះ លោក និងភរិយា បានអង្គុយធ្វើកង្កែបបោប និងម្ហូបអាហារផ្សេងៗទៀត ទុកសម្រាប់ កូនៗ ចៅៗ ជាទីស្រឡាញ់របស់ខ្លួន។ ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុក “ផ្សារកសិករកែវផុស” ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖ “ទឹកចិត្តម្តាយឪពុក កុំឲ្យតែឮថា កូនឃ្លានអី ពីរនាក់តាយាយធ្វើរួចបែងចែកទុកឲ្យកូនៗ ម្នាក់មួយកញ្ជ្រែង កូនៗពិតជាមានសំណាងណាស់”៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *