Breaking News

ម្ចាស់ហាងបីយូធីស្ទរ​ ត្រូវការជ្រើសរើសអង្គរក្ស​បន្ថែ​ម ប្រាក់ខែ250$ឡើងទៅ​ មានកន្លែងស្នាក់នៅ​ ផ្តល់អាហារ៣ពេល​ និងមាន…

បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហាងបីយូធីស្ទរ​ ដ៏ល្បីម្នាក់ ហើយពេលថ្មីៗនេះ រូបគាត់បានបញ្ចេញស្នាដៃផាត់មុខជូន លៀង ចាន់ឡា មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ ស្អាតប្លែកខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅសរសើរមិនដាច់ពីស្នាដៃដ៏ពូកែមួយនេះ។

ក្រៅពីមុខជំនួញរបស់ខ្លួន គេក៏បានឃើញម្ចាស់ហាងរូបនេះ ក៏មានចិត្តសប្បុរសធម៌ផងដែរ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ រូបគាត់បាន យកបាយសាច់ជ្រូក​ ពងទាចៀន​ ដែលបានធ្វេីដោយផ្ទាល់ដៃ យកទៅចែកជូនបងប្អូនដែលនាំកូនពិនិត្យជំងឺនៅមន្ទីរពេទ្យគន្ធបុប្ឆា ចំនួន១០០ប្រអប់ ប្រកបដោយចិត្តជ្រះថ្លា ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ម្ចាស់ហាងម្នាក់នេះ ក៏បានធ្វើការប្រកាសដំណឹងដ៏ល្អមួយ ក្នុងហ្វេសប៊ុកផេកឈ្មោះ “ហាងបីយូធីស្ទរ​” របស់ខ្លួន ដោយត្រូវការជ្រើសរើស​អង្គរក្ស​ បន្ថែ​ម។ គាត់ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ជ្រើសរើស​អង្គរក្ស​ បន្ថែ​ម ប្រាក់ខែ250$ឡើងទៅ​ មានកន្លែងស្នាក់នៅ​ ផ្តល់អាហារ៣ពេល​ មានប្រាក់លើកទឹកចិត្តផ្សេងៗផងដែរ​ ចាប់អារម្មណ៍​ អាចឆាតមកបានណា”។

មួយវិញទៀត មិនត្រឹមតែជ្រើសរើសអង្គរក្សទេ គាត់ក៏ត្រូវការជ្រើសរើសបុគ្គលិកនៅផ្អែកផ្សេងផងដែរ ដោយគាត់បានបញ្ជាក់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លនថា “ជ្រើសរើស​អង្គរក្ស​ បន្ថែ​ម ប្រាក់ខែ250$ ឡេីងទៅ រេីសអ្នក​ អនាម័យ​ ប្រាក់ខែ150$ រេីសសន្តិសុខ 150$ រេីសអ្នកលេីក​ទូរស័ព្ទ​ 200$ មានកន្លែងស្នាក់នៅ​ ផ្តល់អាហារ៣ពេល​ មានប្រាក់លេីកទឹកចិត្តផ្សេងៗផងដែរ​ ចាប់អារម្មណ៍​ អាចឆាតមកបានណា”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *