Breaking News

រំភើបជំនួស! តាមការសន្យាកន្លងមក​ ពេលនេះ សិស្សប្រលងជាប់បាក់ឌុប និទ្ទេសA ចំនួ​ន១៣នាក់ ​ម្នាក់ៗ ទទួលបានម៉ូតូ១គ្រឿង រួមទាំងថវិកាចំនួន…

នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា សិស្សប្រលងជាប់បាក់ឌុប និទ្ទេសA ចំនួ​ន១៣នាក់ ​ក្នុងខេត្តព្រះសីហនុ​ ម្នាក់ៗ បានទទួល ថវិកា១០០០ដុល្លារ និង ម៉ូតូ១ គ្រឿង តាមការសន្យាកន្លងមក។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ព្រឹកថ្ងៃទី១២​ ខែតុលា ឆ្នាំ​២០១៩​ បានចូលរួមពិធីសំណេះសំណាល​ និងប្រគល់រង្វាន់ម៉ូតូ១ គ្រឿង ​រួមទាំងថវិកា១០០០ដុល្លារ ជូនក្មួយៗប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុរតិយភូមិ​ និទ្ទេសA ចំនួ​ន១៣នាក់ ឆ្នាំសិក្សា២០១៨-២០១៩​ ​ក្នុងខេត្តព្រះសីហនុ​ តាមការសន្យាកន្លងមក​ ក្រោមអធិបតីភាព​ឯកឧត្ដម​ សាយ​សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ​។”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *