Breaking News

ប្រទេស​ជប៉ុន​ ទឹក​លិច​ក៏ពិតមែន​ តែគ្មានសំរាមអណ្ដែតមួយទេ​ ពិតជាស្អាត គួរឲ្យកោតសរសេីរ

នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ នេះ បើយោងតាមប្រភពពីហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館” បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សំខាន់ ព័ត៌មានបន្ថែមអំពីព្យុះទី19។ អាជ្ញាធរជប៉ុនបានដាក់ការណែនាំអោយប្រជាជន១,៨លាននាក់ នៅក្នុងខេត្ត Shizuoma, Tokyo, Gunna, Chiba, Saitama, Kanagawa, Yamanashi, Mie និងបញ្ជាអោយមនុស្សរាប់ពាន់នាក់ ធ្វើការជម្លៀសទៅតំបន់សុវត្ថិភាព។

ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យ អ្នកប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ថែមទៀតនោះគឺ ទោះបីជា ប្រទេស​ជប៉ុន​ ទឹក​លិច​ក៏ពិតមែន​ តែគ្មានសំរាមអណ្ដែតមួយទេ​ ពិតជាស្អាតគួរអោយកោតសរសេីរ​ ដល់ប្រជាជនជប៉ុនខ្លាំងណាស់ ដែលចេះវេចខ្ចប់សម្រាមបានត្រឹមត្រូវបែបនេះ។

 

មួយវិញទៀត គេក៏បានឃើញហ្វេសប៊ុកមួយឈ្មោះ Yuttana Wangmun បានបង្ហោះរូបពីរសន្លឹក នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ នេះ  ព្រមទាំងភ្ជាប់សារខ្លីមួយថា “Flooding in Japan is a very Clean” ហើយក៏មានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែកចាយរូបភាពទាំងនេះ ដល់ទៅជាងពីរមុឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃដដែលនេះ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៕

Check Also

មហាជនអាចចូលទៅថ្វាយបង្គំ ព្រះបរមសព ​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​​​ ដែលតំកល់រៀបចំតាមព្រះរាជបវេណី​ នា​វត្ត​បុទុមវតី ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ ថ្វាយ​ព្រះ​ភ្លើង​​

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក ក្រុមព្រះសុរិយា បានជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សូមជម្រាបជូនដំណឹងដល់មហា​ជន​ទាំង​អស់​អោយបានជ្រាបថា​ មហាជនអាចចូលទៅថ្វាយបង្គំ ព្រះសព​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ …

Leave a Reply

Your email address will not be published. Required fields are marked *