Breaking News

រំភើបជំនួស! ទីបំផុត លោក ផែង វណ្ណៈ បានជួប កីឡាករ​ ឡុង​ សុភី​ ហើយ ព្រមទាំងផ្តល់ថវិកាចំនួន…

បងប្អូនអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានជ្រាបរួចមកហើយមើលទៅ កាលពីម្សិលមិញនេះ នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ លោក ផែង វណ្ណៈ បានធ្វើការប្រកាសក្នុងហ្វេសប៊ុករបស់លោកថា “ប្អូន​ ឡុង​ សុភី​ បេីបានឃេីញបងផ្សាយដំណឹងនេះ​ សូមមកយកថវិកា​ចំនួន​ ២០០​ ដុល្លារ​ ពីបង​ អាចទាក់ទងលេខបង​ ០១២​ ៩៣៣៨៨៣​ ។”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ លោកបានជួប កីឡាករ​ ឡុង​ សុភី​ ផ្ដល់ថវិកាមួយចំនួនធំ ដល់កីឡាកររូបនេះថែមទៀតផង។ លោក ផែង វណ្ណៈ ក៏បានបញ្ជាក់បន្ថែមផងដែរថា៖ “ជួបប្អូនកីឡាករ​ ឡុង​ សុភី​ ផ្ដល់ថវិកា​ ៤០០​​ ដុល្លារ​ ជូនគាត់​ ។ ក្នុង​នោះថវិកា​ខ្ញុំ​ ២០០​ ដុល្លារ​ ថវិកា​ប្អូន​លីន​ ២០០​ ដុល្លារ​ ។

ប្រវត្តិ​ប្រដាល់​របស់​គាត់ពីឆ្នាំ​ ២០០៤​ រហូត​មកដល់​បច្ចុប្បន្ន​ ឈ្នះ​ មេដាយ​មាស​ ចំនួន​ ៩​ មេដាយ​សំរឹទ្ធ​ ចំនួន​ ៣​ និង​ ខ្សែ​ក្រវ៉ាត់​ចំនួន​ ៨​ តែតម្លៃ​ខ្លួន​បានតែ​ ៣០​ ម៉ឺន​រៀល​ តែប៉ុណ្ណោះ​ ។ សហព័ន្ធ​កីឡា​ប្រដាល់​គួរពិចារណាអំពីតម្លៃខ្លួនកីឡាករឡេីងវិញ​ ។”៕



Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *