ប្រិយមិត្តមួយចំនួនធំពិតជាបានជ្រាបហើយមើលទៅ កាលពីម្សិលមិញនេះ នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ ដោយគេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Virak CN បានបង្ហោះរូបជាច្រើនសន្លឹក ព្រមទាំងបានភ្ជាប់សារខ្លីមួយថា៖ “13/ 10 /2019 អុំទូក និងបណ្តែតប្រទីបនៅមាត់ទន្លេរ ក្រុងតាខ្មៅ ល្ងាចនេះឃើញថាមានបងប្អូនយើងមកលេងច្រើនណាស់។”។
ចំណែកនៅព្រឹកមិញនេះ គេក៏បានឃើញ ក្រុមយុវជនសំរាមបានបានទៅដល់ទីនោះហើយ ព្រមទាំងបានធ្វើការតាំងចិត្តមួយថា៖ “តាខ្មៅយើងម្សិលមិញហ្នឹង !! ថ្ងៃនេះត្រូវតែស្អាត !!”។
រីឯនៅមុននេះបន្តិច នាថ្ងៃដដែលនេះ គេឃើញខាងក្រុមយុវជនសំរាមបានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖ “តាខ្មៅយើងហ្នឹង ថ្ងៃនេះ ខុសពី ម្សិលមិញ ! មានមនុស្សជាច្រើនមកចូលរួម !! អ្នកដែលចូលរួមបោះសំរាមតាមទីសារធារណៈ ស្មើរនឹងចូលរួមបំផ្លាញជាតិ។”៕