Breaking News

ជានិស្ស័យ! មង្គលការកូនកម្លោះអាយុ ៤៤ឆ្នាំ និងកូនក្រមុំអាយុ៧២ឆ្នាំ បង្កឲ្យ អ្នកស្រុក អ្នកភូមិ មានការភ្ញាក់ផ្អើល ហើយដើមហេតុធ្វើឲ្យពួកគាត់ស្គាល់គ្នា ដោយសារតែ…

នៅព្រឹកមិញនេះ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា មានមង្គលការដ៏កម្រមួយបានបង្កឲ្យ អ្នកស្រុក អ្នកភូមិ មានការភ្ញាក់ផ្អើលផង និងចូលរួមអបអរផង ដោយកូន កម្លោះអាយុ ៤៤ឆ្នាំ និងកូនក្រមុំអាយុ៧២ឆ្នាំ។ ក្នុងនោះ លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ខេត្តស្វាយរៀង៖ មង្គលការកូនកម្លោះអាយុ ៤៤ឆ្នាំ និងកូនក្រមុំអាយុ៧២ឆ្នាំ ដែលជានិស្ស័យស្នេហ៍វ័យចំណាស់ កម្រជួបប្រទះ កើតមានឡើងក្រោមការចូលរួមអបអរផង ភ្ញាក់ផ្អើលផងពីអ្នកស្រុកអ្នកភូមិ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះខាងស្រី ក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

គូស្នេហ៍វ័យចំណាស់នេះខាងកូនកម្លោះមានឈ្មោះ អ៊ុង វុន្ថា អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រីឯកូនក្រមុំ ឈ្មោះ កើត ឡាត អាយុ៧២ឆ្នាំ រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន ប្រចាំខេត្តស្វាយរៀង កូនកម្លោះប្រាប់ឲ្យដឹងថា បានជារូបគាត់ស្រឡាញ់កូនក្រមុំវ័យចាស់ជាងខ្លួន ដោយសារឃើញកូនក្រមុំរូបនេះ ជាស្ត្រីមេម៉ាយកូន ២នាក់ តាំងពីមុនបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ។

ដោយចង់អះអាងពីសេចក្តីស្នេហាដ៏ស្មោះត្រង់ និងភក្តីភាពរបស់ខ្លួននោះ កូនកម្លោះ អ៊ុង វុន្ថា បានឲ្យដឹងទៀតថា ដើមហេតុធ្វើឲ្យពួកគាត់ស្គាល់គ្នា ដោយសារតែរូបគាត់ ទៅលេងនៅក្នុងភូមិកូនក្រមុំ (ផ្ទះមិត្តភក្តិ) ហើយពេលលោកទៅសួរសុខទុក្ខសាច់ញាតិឆ្លងទន្លេនៅមន្ទីរពេទ្យ ក៏បានឃើញគ្នា និងចាប់ចិត្តស្រលាញ់គ្នា រហូតដល់សារភាពសុំស្នេហ៌តែម្តង។ ក្រោយសារភាពកូនក្រមុំមិនប្រកែក ក៏ទន់ចិត្ត និងព្រមព្រៀងគ្នា មានចាស់ទុំទាំងសងខាងចូលស្តីដណ្តឹង និងរើសយកថ្ងៃល្អចូលការតែម្តងទៅ៕”៕

Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *