Breaking News

ជីវិត! មកធ្វើការសំណង់ទាំងខ្លួនមិនចេះអក្សរ, រកលុយផ្ញើឲ្យម្តាយនៅឯស្រុកកំណើតទុកដោះស្រាយជីវភាព, ទិញម្ហូបម្ដងៗ អស់៥០០០៛ ទៅ៦០០០៛ ហូបគ្នា៥នាក់ ក្នុងបន្ទប់ជួលជាមួយគ្នា…

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ramorn Korb បានបង្ហោះសារខ្លីមួយថា៖ “គ្នាមិនសូវចេះសរសេរលេខ ក៏ជួយសរសេរគ្នាតិចទៅ បីអ្នកចូលលុយគ្នាផ្ញើទៅឲ្យអ្នកផ្ទះ ម្នាក់១១ម៉ឺន + ម្នាក់១០ម៉ឺន + ម្នាក់៨ម៉ឺន =២៩ម៉ឺនរៀល ១៤ , ១៥ឆ្នាំ អស់ហើយមិនចេះសូម្បីសរសេរលេខ មើលទៅគ្នាមិនបានរៀនតាំងពីតូច ចេញពីផ្ទះមកធ្វើការធ្ងន់ៗប្រឡាក់ឲ្យពេញខ្លួន”។

ចំណែកនៅថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយទៀតឈ្មោះ ស្រេន វុធថា បានបញ្ជក់ប្រាប់បន្ថែមទៀតថា៖ “ពេលនេះខ្ញុំបានជួបគាត់ហើយ ហើយខ្ញុំក៏បានសួរព័ត៌មានពីគាត់ដែរ គាត់បានប្រាប់ថា គាត់ធ្វើការសំណង់មួយខែៗ ដើម្បីផ្ញើរអោយម៉ែ នៅឯស្រុកកំណើត ដើម្បីដោះស្រាយជីវភាព ព្រោះគ្រួសារក្រ ស្រុកកំណើត នៅឯខេត្ដក្រចេះ ហើយមកធ្វើការទាំងខ្លួនមិនចេះអក្សរ

ពេលទិញម្ហូបម្ដងៗ អស់៥០០០៛ ទៅ៦០០០៛ ហូបគ្នា៥នាក់ ក្នុងបន្ទប់ជួលជាមួយគ្នា ហើយអ៊ីអ្នកលក់នំប៉ាងគាត់ថា ពេលមកទិញគាត់ម្ដងៗជំពាក់គាត់៥០០៛ទៅ១០០០៛ តែគាត់មិនដែលយកទេ ព្រោះអាណិត សូមបងប្អូនជួយដល់ពួកគាត់ផង ហើយគាត់ពុំមានទូរស័ព្ទប្រើទេ នេះលេខរបស់ខ្ញុំ បើបងប្អូនជួយគាត់អាចទាក់ទងមកលេខខ្ញុំបាន 081606868 និងលេខទូរស័ព្ទមិត្ដគាត់0884586698 គាត់ធ្វើការសំណង់ទល់មុន PTT ទួសង្កែ ជិតផ្សារ សាមផាន់”៕

 

Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *