Breaking News

គំរូល្អ! ក្រោយចប់ការប្រកួត កម្ពុជា ០:៤ អ៊ីរ៉ាក់ អ្នកគាំទ្រ នំាគ្នាដើរប្រមូលសំរាមគ្មានសល់, ជួយស៊ែរលើកទឹកចិត្តពួកគាត់ម្នាក់មួយបានទេ (មានវីដេអូ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នៅវេលាម៉ោង ៦:៣០ យប់ នៅ ពហុកីឡដ្ឋានជាតិ។ ក្នុងនោះ គេក៏បានឃើញ អ្នកគាំទ្រកម្ពុជាបានទៅចូលរួមផ្ទាល់យ៉ាងច្រើនកុះករ ហើយក៏មានអ្នកខ្លះ មិនបានទៅទស្សនាផ្ទាល់ ក៏បានបង្ហោះសារជូនពរ ឲ្យខាងកម្ពុជា ទទួលបានជោគជ័យផងដែរ ក្នុងការប្រកួតនេះ។

នៅតង់ទី១ ខាងក្រុមកម្ពុជា ពិតជាធ្វើបានល្អខ្លាំងណាស់ ជាមួយបច្ចេកទេសលេងបាល់យ៉ាងស៊ីចង្វាក់គ្នា ប្រកបដោយភាពជឿជាក់ ដោយមិនខ្លាចគូប្រកួតឡើយ បើទោះពួកគេមានកំពស់ខ្ពស់ និងមាឌធំជាងក៏ដោយ។ លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០:២ អ៊ីរ៉ាក់។ ចូលមកដល់តង់ទី២ ភ្លាម កម្ពុជានៅតែធ្វើបានល្អដដែល ហើយក៏មានឱកាសសស៊ុត ខាងក្រុម អ៊ីរ៉ាក់ ផងដែរ តែមិនបានសម្រេច។ លទ្ធផលចប់ការប្រកួត កម្ពុជា ០:៤ អ៊ីរ៉ាក់។

ទោះបីលទ្ធផលបែបណាក៏ដោយ គេក៏បានឃើញអ្នកគាំទ្រជាច្រើន បាននាំគ្នាប្រមូលសម្រាមគ្មានសល់ ដែលនេះបានបង្ហាញឲ្យឃើញថា ម្នាក់ៗមានការទទួលខុសត្រូវខ្ពស់ចំពោះសម្រាមរបស់ខ្លួន។ ក្នុងនោះគេក៏បានឃើញហ្វេសប៊ុកមួយឈ្មោះ Kodomo បានបង្ហាញអារម្មណ៍កោតសរសើរថា៖ “ទំលាប់ល្អ ពួកគាត់កាន់តែទទួលយកបានហើយ”៕

ប្រភពរូបភាព៖ យុវជនសំរាម និង Kodomo

Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *