Breaking News

អ្នកលក់ពោតស្ងោរ បានផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារ TVFB ដោយប្រាប់ពីមូលហេតុ ដែលសន្តិសុខនៅកោះពេជ្រ ចាប់យកពោតទាំងអស់របស់ខ្លួន (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោងជាង ៩យប់ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “វី រះ” ​បានបង្ហោះរូបភាពពីបុរសលក់ពោតស្ងោរម្នាក់ ដែលត្រូវបានសន្តិសុខនៅកោះពេជ្រ បានចាប់យកពោតស្ងោរនោះទាំងអស់ បើទោះអ្នកលក់ពោតស្ងោរនេះលើកដៃសំពះសុំទោសក៏ដោយ។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖

“ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេស អាណិតគាត់ណាស់ លក់ពោតស្ងោរតិចតួច ដើម្បីចិញ្ចឹមគ្រួសារ ឥលូវត្រូវ សន្តិសុខកោះពេជ្រ ចាប់យកទៅបាត់ទៀត។ គាត់បានលើកដៃសំពះសុំទោសដែរ គាត់ថាបងសុំម្ដងទៅ គាត់នឹងបណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រម ហើយសន្តិសុខលើកពោតស្ងោរដាក់ឡើងម៉ូតូ ជិះចេញទៅ ហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរ បើមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ័ត្នផង”។

ក្រោយពីទទួលដំណឹងនេះ គេក៏បានឃើញក្រុមការងារ TVFB បានទៅធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយអ្នកលក់ពោតស្ងោររូបនេះ ដោយអ្នកលក់រូបនេះប្រាប់ថា “លក់នៅខាងក្រៅគឺលក់មិនដាច់ទេ ទើបផ្សងព្រេងទៅលក់នៅក្នុងកោះពេជ្រ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនានូវកិច្ចសម្ភាសន៍ខាងក្រោមនេះ៕

Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *