Breaking News

ប្រពៃណាស់! ម្ចាស់ជ័យលាភី X Factor Cambodia ចាន់ សុបញ្ញា ប្រគេន​ចង្ហាន់ថ្ងៃត្រង់ដល់ព្រះសង្ឃ ​នៅថ្ងៃនេះ ទទួលបានការកោតសរសើរជាខ្លាំងពីមហាជន

ក្រោយពីការឆ្លងកាត់ការប្រឡង អស់រយៈពេល ជាច្រើនខែមក កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេបានរកឃើញហើយ ម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ គឺបានទៅលើ ចាន់ សុបញ្ញា ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ព្រមទាំងធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក។

ចំណែកនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញ ចាន់ សុបញ្ញា បានប្រគេន​ចង្ហាន់ថ្ងៃត្រង់ដល់ ព្រះសង្ឃ ប្រកបដោយចិត្តជ្រះថ្លា។ ក្នុងនោះ ម្ចាស់ជ័យលាភីរូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមផងដែរថា៖ “ខ្ញុំព្រះករុណា​ ខ្ញុំបាទ​ ប្រគេន​ចង្ហាន់ថ្ងៃត្រង់ដល់ព្រះសង្ឃ នៅថ្ងៃនេះ​ សូមពុកម៉ែបងប្អូន​ អនុមោទនាយកផល្លានិសង្សនៃបុណ្យនេះផង”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើន បានសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ ហើយក៏មានអ្នកខ្លះចូល comment ថា ៖ “ការសន្សំបុណ្យ នាំឲ្យក្មួយប្រុសជួបតែក្ដីសុខ និងចម្រើន”។ អ្នកខ្លះទៀតបន្តថា៖ “សាធុ សាធុ សាធុ អរគុណច្រើនប្អូន” ព្រមទាំងនៅពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

Check Also

អស្ចារ្យណាស់! តារាចម្រៀង មាស សុខសោភា ច្នៃអាវ រំលេចរូបទង់ជាតិកម្ពុជា ពេលឡើងសម្តែង លើឆាកតន្រ្តីដ៏ធំមួយ នៅប្រទេសកូរ៉េ ធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង (​មានវីដេអូ)

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញការប្រគំតន្រ្តី Asean Fantasia 2019 ដ៏ធំមួយ នៅប្រទេសកូរ៉េ ដែលមានការផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍ KBS1។ …

Leave a Reply

Your email address will not be published. Required fields are marked *