Breaking News

រំភើបជំនួស! ទីបំផុត ក្រុមយុវជនសំរាម បានជួបផ្ទាល់ជាមួយ ឯកឧត្តម គួច​ ចំរើន ​និង លោកជំទាវ​ ហើយ នៅឆ្នេរអូរឈើទាល ថែមទាំងទទួលបានការឧបត្ថម្ភនូវទឹកប្រាក់ដល់ទៅ…

បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ លោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើត យុវជនសំរាម ដោយការងារដំបូងរបស់លោក គឺចាប់ផ្តើមប្រមូលសំរាម នៅលូបឹងត្របែក ។ មកទល់ពេលនេះ ក្រុមរបស់លោក ត្រូវបានមហាជនចំនួនធំទទួលស្គាល់នូវទង្វើរដ៏ប្រពៃមួយនេះជាខ្លាំង ព្រមទាំងមានការឧបត្ថម្ភជាហូរហែរផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានល្បីៗនៅក្នុងស្រុក និងក្រៅស្រុក មានការចាប់អារម្មណ៍ខ្លាំង រហូតដល់មកសម្ភាសន៍ផ្ទាល់ជាមួយ លោក សាន ដារ៉ាវីត ថែមទៀតផង។

ចំណែកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមយុវជនសំរាម មានក្តីរំភើបរីករាយជាខ្លាំង ក្រោយពីបានជួបផ្ទាល់ជាមួយ ឯកឧត្តម គួច​ ចំរើន ​និង លោកជំទាវ​ អ៊ូ​ ធីតាពៅ​។ ក្នុងនោះ ហ្វេសប៊ុកផេក យុវជនសំរាម ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ដំណឹងល្អៗ រំភើបខ្លាំងណាស់ ចង់ជួបយូរណាស់មកហើយ! ថ្ងៃនេះមាននិស្ស័យបានជួប ឯកឧត្តមពូ និង លោកជំទាវ នៅឆ្នេរ អូរឈើទាល លោកជំទាវ អ៊ូ ធីតាពៅ បានសរសើរស្មារតី តស៊ូរបស់ក្រុមយុវជនយើង និង ចូលរួមគាំទ្រយុទ្ធនាការ ដោយបានឧបត្ថមដល់ក្រុមយើង ចំនួន ៥,000,000៛ ផងដែរ ជូនពរលោកជំទាវ និងឯកឧត្តមមានសុខភាពល្អ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច។”៕

Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *