Breaking News

មហាជនអាចចូលទៅថ្វាយបង្គំ ព្រះបរមសព ​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​​​ ដែលតំកល់រៀបចំតាមព្រះរាជបវេណី​ នា​វត្ត​បុទុមវតី ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ ថ្វាយ​ព្រះ​ភ្លើង​​

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក ក្រុមព្រះសុរិយា បានជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សូមជម្រាបជូនដំណឹងដល់មហា​ជន​ទាំង​អស់​អោយបានជ្រាបថា​ មហាជនអាចចូលទៅថ្វាយបង្គំ ព្រះសព​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​​​ ដែលតំកល់រៀបចំតាមព្រះរាជបវេណី​ នា​វត្ត​បុទុមវតី​រាជវរារាម​ ក្បែរព្រះបរមរាជវាំង​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​​ខាងមុខនេះ។ សូមអញ្ជេីញចូលរួមដោយ​ ស្លៀកសំលៀកបំពាក់ កាន់ព្រះមរណទុក្ខ​ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយអោយបានគ្រប់ៗគ្នា។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយព្រះរោគាពាធ ក្នុង មន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ។ ព្រះបរមសព សម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ ត្រូវបានដង្ហែរដល់សាលាធម្មសភា នៃវត្តបុទុមវតី ហើយ ព្រមទាំងមានកាអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បករ សិល្បការិនី បានមកចូលរួមយ៉ាងច្រើនកុះករ លាយឡំជាមួយទឹកមុខ យ៉ាងស្រងួតស្រងាត់ បំផុត៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *