Breaking News

ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្វាគមន៍ចំពោះ​មហា​ជន​ ​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ នៅថ្ងៃ​អាទិត្យ​ ​ទី២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ខាងមុខនេះ។

កម្មវីធី​ដង្ហែ​ព្រះ​សព​ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​វត្តបទុមវតី​ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ខាងមុខនេះ​វេលា​ម៉ោង​ ៦ព្រឹក​។ មហា​ជន​ទាំង​អស់​អាច​អញ្ជើញ​ចូល​រួម​ដង្ហែ​ ដេីម្បី​ថ្វាយ​ព្រះ​ដំណេីរ​ជាលេីកចុងក្រោយ​ ក្នុង​ក្បួន​មហា​ជន​ រឺ​ឈរ​តាម​បណ្តោយ​ផ្លូវ​ ដែល​គណៈកម្មាធិការ​បុណ្យ​ជាតិ​រៀប​ចំ​ ។”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *