Breaking News

អបអរសាទរ! ជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុត សម្រាប់ វីរកីឡាការិនី កែ ឡេង ដែលអាចដណ្ដើមបានមេដាយមាសពិភពលោក ៤ ជំនាន់ជាប់ៗគ្នា (មានវីដេអូ)

​នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានប្រាប់ដំណឹងដ៏ល្អមួយថា៖ “អបអរសាទរ វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ នៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ឆ្នាំ២០១៩

ចំពោះការមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន។”។

ហ្វេសប៊ុក វីរកីឡាការិនី កែ ឡេង​ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “នាងខ្ញុំ កីឡាការិនី កែ ឡេង ធ្វើបានហើយ បងប្អូនជនរួមជាតិ ។ ជោគជ័យនេះ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា នាងខ្ញុំ សូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រនាងខ្ញុំ ។សូមអរគុណ។”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

ប្រភពវីដេអូ៖ BTV Cambodia

Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *