បើយោងតាមការបញ្ជាក់ក្នុងហ្វេសប៊ុកផេក Royal du Cambodge នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះបានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះមហាជនទាំងអស់ដែលមានបំណងចង់មកថ្វាយការគោរព និងថ្វាយព្រះកុសល ថ្វាយព្រះសពរបស់ព្រះអង្គ នាវត្តបទុមវតីរាជវរារាម ចាប់ពីវេលានេះ រហូតដល់ថ្ងៃថ្វាយព្រះភ្លើង នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
កម្មវីធីដង្ហែព្រះសពឆ្ពោះទៅព្រះមេរុ ដេីម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើងខាងមុខវត្តបទុមវតី ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះវេលាម៉ោង ៦ព្រឹក។ មហាជនទាំងអស់អាចអញ្ជើញចូលរួមដង្ហែ ដេីម្បីថ្វាយព្រះដំណេីរជាលេីកចុងក្រោយ ក្នុងក្បួនមហាជន រឺឈរតាមបណ្តោយផ្លូវ ដែលគណៈកម្មាធិការបុណ្យជាតិរៀបចំ ។”។
នៅថ្ងៃនេះ គេក៏បានឃើញសកម្មភាពក្នុងការហាត់សម ដើម្បីរាំថ្វាយ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ផងដែរ។ ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុក Hattha ហត្ថា បានភ្ជាប់សារដ៏រំជួលចិត្តមួយថា៖ “ហាត់សម រាំថ្វាយម្ចាស់ម៉ែលើកចុងក្រោយ គ្រប់ពេលហាត់ក្នុងចិត្តនឹកម្ចាស់ម៉ែ”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕