Breaking News

នាយ ពាក់មី៖ អរគុណក្មួយ ដែលបានគូររូបពូ ដូចអត់បងប្អូន?

ប្រិយមិត្តច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងម្នាក់ កំពុងតែល្បីល្បាញខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលតែងតែធ្វើឲ្យបងប្អូនសើចរាល់ពេល គ្រប់ការសម្តែង គឺ នាយ ពាក់មី។

តារារូបនេះទំរាំបានល្បីមកទល់សព្វថ្ងៃនេះ គឺគាត់មានប្រវត្តិលំបាកខ្លាំងណាស់ សូម្បីតែរូបគាត់ក៏មិននឹកស្មានដល់ផង។ នាយ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែងធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញនាយ បានបង្ហោះរូបមួយសន្លឹកដែលគូរដោយនារីម្នាក់។ នាយ ពាក់មី ក៏បានភ្ជាប់សារខ្លីមួយថា “អរគុណក្មួយ ដែលបានគូររូបពូ ដូចអត់បងប្អូន?”៕

Check Also

អស្ចារ្យណាស់! តារាចម្រៀង មាស សុខសោភា ច្នៃអាវ រំលេចរូបទង់ជាតិកម្ពុជា ពេលឡើងសម្តែង លើឆាកតន្រ្តីដ៏ធំមួយ នៅប្រទេសកូរ៉េ ធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង (​មានវីដេអូ)

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញការប្រគំតន្រ្តី Asean Fantasia 2019 ដ៏ធំមួយ នៅប្រទេសកូរ៉េ ដែលមានការផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍ KBS1។ …

Leave a Reply

Your email address will not be published. Required fields are marked *