Breaking News

ពិតជាស្អាតប្លែក សូមកោតសរសើរ! លោក​ សឿង​ សួគ៌ា​ អ្នក​ភូមិ​ព្រៃ​ស្នៀត ​កែឆ្នៃសំបកកង់ឡានចាស់ៗ ចេញជាវត្ថុដ៏ទាក់ទាញ, សូម​ជួយ​គាំទ្រ​ផលិតផល​របស់​គាត់​ផង

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរដល់បុរសម្នាក់ជាខ្លាំង ដែល​មាន​គំនិត ​កែឆ្នៃ សំបកកង់ឡានចាស់ៗ ចេញជាវត្ថុផ្សេងៗ គួរឲ្យទាក់ទាញ ជាខ្លាំង រហូតដល់ថ្នាក់ធ្វើឲ្យគេគ្រប់គ្នាចង់បានយកទៅប្រើប្រាស់​ និងទុកតាំងថែមទៀតផង។

ក្នុងនោះ គេក៏បានឃើញហ្វេសប៊ុកឈ្មោះ “ដំណឹង-ព្រៃវែង” ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា “សូម​គាំទ្រ​ និង​កោតសរសេីរ​ចំពោះ​ លោក​ សឿង​ សួគ៌ា​ អ្នក​ភូមិ​ព្រៃ​ស្នៀត​ ឃុំ​ព្រៃ​ស្នៀត​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ដែល​មាន​គំនិត​កែឆ្នៃសំបកកង់ឡានចាស់ៗជាវត្ថុដ៏ទាក់ទាញ ដូចជា កៅអី តុឈុត ផើងផ្កា រូបសត្វ….។ សូម​ជួយ​គាំទ្រ​ផលិតផល​របស់​គាត់​ផង​។ គោលការណ៍​ 3R ប្រេីប្រាស់​ឡេីង​វិញ​ ចូលរួម​កាត់​បន្ថយ​ និង​​ច្នៃ​ប្រឌិត​ជារបស់​ប្រេីប្រាស់​ផ្សេងៗ”។

ក្រោយពីឃើញបែបនេះហើយ មានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាស៊ែរតគ្នាយ៉ាងច្រើនគួរឲ្យកត់សំគាល់ ហើយក៏មានអ្នកខ្លះចូល comment ថា “មានលក់អត់ខ្ញុំចង់ទិញតុនិងកៅអី ធ្វេីពីកង់ឡានមួយឈុត” ភ្លាមនោះ គេក៏បានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ចូលឆ្លើយថា “មកភូមិ ព្រៃស្នៀតមក នៅស្រុកពារាំង”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *