Breaking News

អីយ៉ា សួស វីសា និង Tommy ដើរអញ្ជើញភ្ញៀវហូបការ បានមកជួប តួអង្គស្តេចល្ខោនបាសាក់ លោក ចាន់ ផល, មានអ្នកណាស្គាល់គាត់អត់?

នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក Tommy Real និង សួស វីសា បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ដោយបានជួប តួអង្គស្តេចល្ខោនបាសាក់ លោក ចាន់ ផល។ ក្នុងនោះ លោក Tommy ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមផងដែរថា៖

“២នាក់អនាគតប្រពន្ធ ដើរអញ្ជើញភ្ញៀវហូបការ ថ្ងៃនេះមកជួប អតីតលោកគ្រូរបាំគាត់គឺ លោកគ្រូ ចាន់ ផល បងប្អូនធ្លាប់មើលល្ខោនគឺដឹងតែស្គាល់គាត់ហើយ គាត់តែងតែដើរតួរស្តេចក្នុងរឿងល្ខោន ខាងក្រៅវិញគេតែងតែហៅគាត់ថា ស្តេចល្ខោន”។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង សួស វីសា បានភ្ជាប់ពាក្យជាមួយ លោក ប៊ុនថុល ប៊ុនថង (Tommy)  ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងអ្នកសិល្បៈមួយចំនួន ក្នុងពិធីដ៏មានន័យសម្រាប់អ្នកទាំងពីរនេះផងដែរ ប្រកបដោយទឹកមុខស្រស់ស្រាយ សប្បាយរីករាយ គ្រប់គ្នា។ តារារូបនេះ នឹងចូលរោងការ នៅថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពេលដ៏ខ្លីខាងមុខនេះ នេះបើតាមការបញ្ជាក់របស់ សួស វីសា ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួននៅមុននេះបន្តិច៕

Check Also

នាយ ពាក់មី៖ អរគុណក្មួយ ដែលបានគូររូបពូ ដូចអត់បងប្អូន?

ប្រិយមិត្តច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងម្នាក់ កំពុងតែល្បីល្បាញខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលតែងតែធ្វើឲ្យបងប្អូនសើចរាល់ពេល គ្រប់ការសម្តែង គឺ នាយ ពាក់មី។ តារារូបនេះទំរាំបានល្បីមកទល់សព្វថ្ងៃនេះ គឺគាត់មានប្រវត្តិលំបាកខ្លាំងណាស់ សូម្បីតែរូបគាត់ក៏មិននឹកស្មានដល់ផង។ នាយ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែងធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ …

Leave a Reply

Your email address will not be published. Required fields are marked *