Breaking News

ទិដ្ឋភាពក្រុមនាដការី កំពុងហាត់សម សម្រាប់រាំថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាម៉ោង ៧ល្ងាចនេះ (មានវីដេអូ)

ព្រឹកមិញនេះ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក Royal du Cambodge បានប្រាប់ឲ្យដឹងថា “ទិដ្ឋភាពក្រុមនាដការី កំពុងហាត់សមសម្រាប់រាំថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាម៉ោង ៧ល្ងាច (ក្នុងករណីគ្មានការប្រែប្រួល) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាព្រះមេរុ ខាងមុខវត្តបទុមវតី ដែលជាការរាំក្រាបថ្វាយមហាព្រះរាជកុសល និងជាការថ្វាយបង្គំលាជាលើកចុងក្រោយ។ មហាជនអាចអញ្ជើញចូលរួមទស្សនា ក្នុងសម្លៀកបំពាក់កាន់ទុក្ខ ស្ថិតនៅខាងមុខវត្តបទុមវតី ។”។

ហ្វេសប៊ុកដដែលខាងលើ ក៏ធ្លាប់បានបញ្ជាក់ឲ្យដឹងផងដែរថា “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ នៅថ្ងៃ​អាទិត្យ​ ​ទី២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ខាងមុខនេះ។

កម្មវីធី​ដង្ហែ​ព្រះ​សព​ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​វត្តបទុមវតី​ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ខាងមុខនេះ​វេលា​ម៉ោង​ ៦ព្រឹក​។ មហា​ជន​ទាំង​អស់​អាច​អញ្ជើញ​ចូល​រួម​ដង្ហែ​ ដេីម្បី​ថ្វាយ​ព្រះ​ដំណេីរ​ជាលេីកចុងក្រោយ​ ក្នុង​ក្បួន​មហា​ជន​ រឺ​ឈរ​តាម​បណ្តោយ​ផ្លូវ​ ដែល​គណៈកម្មាធិការ​បុណ្យ​ជាតិ​រៀប​ចំ​ ។”៕

ប្រភពរូបថត៖ Hattha ហត្ថា និង Sovanna Kem
ប្រភពវីដេអូ៖ Hattha ហត្ថា

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *