Breaking News

ឧកញ៉ា ម៉ុង ឫទ្ធី៖ មុនពេល​​ហូបអាហារ​ពេល​ព្រឹកម៉ែវា​ចាប់​បុគ្គលិក​បីនាក់​ព្រម ទាំង​រូបខ្ញុំ​ផង ​ពិនិត្យ​មើល​ជាតិ​ស្ករ​ ក្នុងឈាម​ លទ្ធផល…

ប្រិយមិត្តមួយចំនួនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ម៉ុង ឫទ្ធី នោះ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្ម កាលពីពេលថ្មីៗនេះ លោកកំពុងតែចាប់ផ្តេីម​សាង​សង់​ លំនៅដ្ឋាន​ចំនួន១១៦ខ្នង​ សម្រាប់​លក់ក្នុង​តម្លៃ​សមរម្យ​ ជូន​ទៅអោយ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ។

ចំណែកនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ មហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង​ ក្រោយពីឃើញលោកបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ព្រមទាំងបានភ្ជាប់សារខ្លីបញ្ជាក់ថា៖

“មុនពេល​​ហូបអាហារ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៤ ខែវិច្ឆិកា ​ឆ្នាំ​២០១៩​ នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចន៍​ម៉ុង​ ឫទ្ធី​សែនជ័យ ​ម៉ែវា​ចាប់​បុគ្គលិក​បីនាក់​ព្រម ទាំង​រូបខ្ញុំ​ផង​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុងឈាម​ លទ្ធផល​វិជ្ជមាន​ទាំងអស់គ្នា ​មិនមាន​អ្នកណាម្នាក់លេីសពី​១២០ទេ​ ។”។

លោកក៏បានឆ្លើយតបនៅក្នុង comment បន្ថែមទៀតថា “ខ្លាចដូចតែគ្នាហ្នឹងណាក្មួយ​ មួយ​សប្ដាហ៍​គាត់​ចាប់ពូ​ពិនិត្យ​ ពីរបីដង ឯណោះក្មួយ​ ។”៕

Check Also

លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរើន បានទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ទាំងទឹកមុខយ៉ាងក្រៀមក្រំបំផុត

កាលពីថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *