Breaking News

ច្រៀងពីរោះ ហើយស្អាតប្លែក មើលសឹងតែមិនស្គាល់! ឃុយ ម៉ីហៀង ច្រៀងបទ “កុំទៅណាឆ្ងាយពីអូន” ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំង (មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ណាស់ទៅហើយ ប្អូនស្រីម្នាក់ឈ្មោះ ឃុយ ម៉ីហៀង ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១។ បើទោះជា មុីហៀង មិនបានទទួលពានរង្វាន់ក្តី តែប្អូនស្រី ពិតជាបានធ្វើឲ្យមហាជនដក់អារម្មណ៍ជាប់ និងពេញចិត្តជាខ្លាំងនូវទឹកដមសំនៀង រហូតមកទល់ពេលនេះ ហើយគេក៏បានឃើញ អតីតបេក្ខនារីរូបនេះ តែងលេចមុខក្នុងកម្មវិធីតន្ត្រីធំៗផងដែរ ជាមួយសម្លេងដ៏ពិរោះស្រទន់ ស្តាប់មិនចេះជិនណាយ។

ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ អ្នកគាំទ្រ ភាគច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេចមុខ ឃុយ មុីហៀង ម្តងទៀត ជាមួយមុខមាត់ស្រស់ស្អាតប្លែកជាងមុនឆ្ងាយណាស់ ធ្វើឲ្យគេគ្រប់គ្នាមើលសឹងតែមិនស្គាល់។

លើកនេះ ប្អូនស្រី បានលើកយកបទចម្រៀងមួយបទ “កុំទៅណាឆ្ងាយពីអូន” ទំនុកច្រៀង និងបទភ្លេង មរតកដើម។ ក្រោយពីស្តាប់ចប់ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នា ថា មុីហៀង បកស្រាយចម្រៀងមួយបទនេះពីរោះខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ទាំងអស់គ្នា៕

Check Also

នាយ ពាក់មី៖ អរគុណក្មួយ ដែលបានគូររូបពូ ដូចអត់បងប្អូន?

ប្រិយមិត្តច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងម្នាក់ កំពុងតែល្បីល្បាញខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលតែងតែធ្វើឲ្យបងប្អូនសើចរាល់ពេល គ្រប់ការសម្តែង គឺ នាយ ពាក់មី។ តារារូបនេះទំរាំបានល្បីមកទល់សព្វថ្ងៃនេះ គឺគាត់មានប្រវត្តិលំបាកខ្លាំងណាស់ សូម្បីតែរូបគាត់ក៏មិននឹកស្មានដល់ផង។ នាយ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែងធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ …

Leave a Reply

Your email address will not be published. Required fields are marked *