Breaking News

3ថ្ងៃរួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានកំដរម្តាយក្មេក នៅមន្ទីរពេទ្យកាលម៉ែត, ថ្ងៃនេះសម្តេចតេជោ បានសម្រេចបញ្ចេញថវិការដ្ឋ ចំនួន៣០លានដុល្លារ ដើម្បីបន្តកសាង អគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យសាងសង់បាន១៧ភាគរយរួចមក…

នៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា៖​ “បីថ្ងៃរួចមកហើយដែលខ្ញុំមកកំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែត ដែលខ្ញុំពិនិត្យឃើញថា មន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាល ខ្វះលទ្ធភាពខាងថវិកា សម្រាប់ការសាងសង់អាគារថ្មី និងទិញសម្ភារៈសម្រាប់បំពាក់ទាំងអាគារថ្មី និងអាគារដែលមានរួចមកហើយ។

ថ្ងៃនេះ ខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារ ដើម្បីបន្តកសាង អាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់ បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន​ ៧សែនដុល្លារ។ សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំង នៅអាគារថ្មី និងអាគារចាស់ ខ្ញុំបានចលនា សប្បុរសជនចូលរួមជួយដល់ជិវិតមនុស្ស បានថវិកាចំនួន៥៣លានដុល្លារគិតត្រឹមម៉ោង៤ល្ងាច​ ថ្ងៃ២៤​ វិច្ឆិកា ២០១៩នេះ ដែលសង្ឃឹមថានឹងមានសប្បុរសជន ចូលរួមបន្ថែមទៀត ដើម្បីធ្វើទំនើបកម្ម មន្ទីរពេទ្យកាលម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។

ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែល បានចូលតាមការអំពាវនាវរបស់ខ្ញុំតាម ពាក្យស្លោក (បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស)។ ខ្ញុំសូមអរគុណ និងកោតសរសើរ ចំពោះវេជ្ចបណ្ឌិតគ្រូពេទ្យ គ្រប់ជំនាញ និងបុគ្គលិកនៅក្នុង មន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

បើទោះជាជីវិតម្តាយក្មេកខ្ញុំ ដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់ វិវត្តទៅកាន់ស្ថានភាពបែបណា ក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួត អស់ចិត្តដែរ ព្រោះបើមិនមានគ្រូពេទ្យខ្មែរ ដ៏ពូកែជួយទាន់ពេលវេលាទេម្លេះ សមម្តាយក្មេកខ្ញុំ បានលាចាកលោកនេះ​ តាំងពីថ្ងៃម្សិលមិញមកម្លេះ ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំ បានរៀបចំរួចរាល់ ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយ ដែលធ្វើឱ្យម្តាយក្មេកខ្ញុំ បន្តរស់នៅជាមួយកូនចៅមួយរយៈទៀត៕”៕

Check Also

លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរើន បានទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ទាំងទឹកមុខយ៉ាងក្រៀមក្រំបំផុត

កាលពីថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *