Breaking News

សែនរំជួលចិត្ត ពេលឃើញទិដ្ឋភាព ក្រុមនាដការី រាំថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាការរាំក្រាបថ្វាយ មហាព្រះរាជកុសល និងជាការថ្វាយបង្គំលា ជាលើកចុងក្រោយ (​មានវីដេអូ)

កម្មវីធី​ដង្ហែ​ព្រះ​សព​ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​វត្តបទុមវតី​ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ខាងមុខនេះ ​វេលា​ម៉ោង​ ៦ព្រឹក​។ មហា​ជន​ទាំង​អស់​អាច​អញ្ជើញ​ចូល​រួម​ដង្ហែ​ ដេីម្បី​ថ្វាយ​ព្រះ​ដំណេីរ​ជាលេីកចុងក្រោយ​ ក្នុង​ក្បួន​មហា​ជន​ រឺ​ឈរ​តាម​បណ្តោយ​ផ្លូវ​ ដែល​គណៈកម្មាធិការ​បុណ្យ​ជាតិ​រៀប​ចំ​ ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែវិច្ឆិកា ក្រុមនាដការី បានរាំថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាម៉ោង ៧ល្ងាច នាព្រះមេរុ ខាងមុខវត្តបទុមវតី ដែលជាការរាំក្រាបថ្វាយ មហាព្រះរាជកុសល និងជាការថ្វាយបង្គំលា ជាលើកចុងក្រោយ។ ក្នុងនោះ គេក៏បានឃើញមហាជនជាច្រើន បានអញ្ជើញចូលរួមទស្សនា ក្នុងសម្លៀកបំពាក់កាន់ទុក្ខ ទាំងទឹកមុខយ៉ាងក្រៀមក្រំបំផុត។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៕

Check Also

លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរើន បានទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ទាំងទឹកមុខយ៉ាងក្រៀមក្រំបំផុត

កាលពីថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *